ហេតុអ្វីមានសារសំខាន់ក្នុងការជ្រើសរើសពេលវេលាសម្រាលកូនតាមចិនសែ?

នៅក្នុងហោរាសាស្រ្តចិន ការជ្រើសរើសពេលវេលាដ៏ល្អសម្រាប់ការសម្រាលកូន គឺមានសារៈសំខាន់ដែលមិនអាចរំលងបាន ព្រោះ ថ្ងៃខែឆ្នាំកំណើត និងម៉ោងកើត មានឥទ្ធិពលយ៉ាងខ្លាំងទៅលើជោគវាសនា អាជីព ទ្រព្យសម្បត្តិ បុគ្គលិកលក្ខណៈ លាភសំណាង ដំណើខ្សែជីវិតរបស់កុមារ ពេញមួយជីវិត។
ប្រសិនកូនកើតមកចំវេលាមិនល្អ អាចធ្វើឱ្យកូនមានជោគវាសនាមិនល្អ ឬអាចឆុងនឹង ឆ្នាំ ឪពុកម្តាយ ដែលធ្វើឱ្យប៉ះពាល់ ឬបង្ករបញ្ហា ដល់គ្រួសារទាំងមូលក៏មាន។
ប្រសិនបើរើសបានវេលាល្អ សម្រាលកូន ឬកូនកើតមកចំវេលាល្អ អាចនាំមកនូវអនាគត់ ជោគវាសនា និងភ័ព្វសំណាងល្អសម្រាប់ជីវិតកូន ព្រមទាំងនាំមកនូវភាពរីកចម្រើនដល់គ្រួសារ និងលើកមុខមាត់ដល់វង្សត្រកូលផងដែរ។

បញ្ចេញមតិ