ឡាក់យិតតាមក្បួនចិនសែ តើការទស្សន៍ទាយថ្ងៃខែឆ្នាំកំណើត និងម៉ោងកើត អាចដឹងពីអ្វីខ្លះ?

ការទស្សន៍ទាយតាមក្បួនចិនសែ ត្រូវគេចងក្រងឡើងពីរាជវង្សមួយទៅរាជវង្សមួយ និងមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ការទស្សទាយ៍ ដោយមើលថ្ងៃខែឆ្នាំកំណើត ម៉ោងកើត គឺមានភាពពេញនិយម និងមានភាពជឿជាក់ខ្ពស់។ ការមើលថ្ងៃខែឆ្នាំកំណើត និងម៉ោងកើត អាចដឹងពីចំណុចសំខាន់ៗចំនួន ៥ ដូចជា៖

  1. ដឹងពីបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ ដូចជាចំណុចខ្លាំង ចំណុចខ្សោយ និងលក្ខណៈសំខាន់ៗ។
  2. ដឹងពីជោគវាសនា ភ័ព្វព្រេងសំណាង ខ្សែជីវិត និងព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត។
  3. ដឹងពីអាជីពដែលសមប្រកប និងទ្រព្យសម្បត្តិ ។
  4. ដឹងពីប្រភេទមនុស្សដែលអាចចុះសម្រុងជាមួយគ្នា នឹងរួមទាំងទំនាក់ទំនងផ្ទាល់ខ្លួន ក៏ដូចជាទំនាក់ទំនងវិជ្ជាជីវៈ។
  5. ការយល់ដឹងអំពីសុខភាព និងបញ្ហាសុខភាពដែលងាយនឹងប្រឈម ជាដើម។
    *វេលាសម្រាល
    ហេតុអ្វីការជ្រើសរើសពេលវេលាសម្រាលកូនតាមក្បួនចិនសែមានសារសំខាន់?
    នៅក្នុងហោរាសាស្រ្តចិន ការជ្រើសរើសពេលវេលាដែលល្អសម្រាប់ការសម្រាលកូន គឺមានសារៈសំខាន់ដែលមិនអាចរំលងបាន ព្រោះ ថ្ងៃខែឆ្នាំកំណើត និងម៉ោងកើត មានឥទ្ធិពលយ៉ាងខ្លាំងទៅលើជោគវាសនា អាជីព ទ្រព្យសម្បត្តិ បុគ្គលិកលក្ខណៈ លាភសំណាង ដំណើខ្សែជីវិតរបស់កុមារ ពេញមួយជីវិត។
    ប្រសិនកូនកើតមកចំវេលាមិនល្អ អាចធ្វើឱ្យកូនមានជោគវាសនាមិនល្អ ឬអាចឆុងនឹង ឆ្នាំ ឪពុកម្តាយ ដែលធ្វើឱ្យប៉ះពាល់ ឬបង្ករជាបញ្ហា ដល់គ្រួសារទាំងមូល។
    ប្រសិនបើរើសបានវេលាល្អ សម្រាលកូន ឬកូនកើតមកចំវេលាល្អ អាចនាំមកនូវអនាគត ជោគវាសនា និងភ័ព្វសំណាងល្អសម្រាប់ជីវិតកូន ព្រមទាំងនាំមកនូវភាពរីកចម្រើនដល់គ្រួសារ និងលើកមុខមាត់ដល់វង្សត្រកូលផងដែរ។

Leave a Reply

Discover more from ចិនសែខេអេច (ChenseKh)

Subscribe now to keep reading and get access to the full archive.

Continue reading