ពេលវេលាកំណើតមានសារៈសំខាន់ចំពោះវាសនារបស់ទារក នេះបើយោងតាមហោរាសាស្ត្រចិន

នៅក្នុងហោរាសាស្ត្រចិន ពេលវេលាពិតប្រាកដដែលទារកសម្រាលមក មានឥទ្ធិពលលើជោគវាសនារបស់ពួកគេ។ ថ្ងៃខែឆ្នាំកំណើត និងពេលវេលារបស់មនុស្សម្នាក់បង្កើតជាគំរូដំណើរជីវិត ដែលជះឥទ្ធិពលដល់បុគ្គលិកលក្ខណៈ សុខភាព ឱកាស និងវាសនារយៈពេលវែង។

ថ្ងៃខែឆ្នាំកំណើតពេល និងវេលាកំណើត កំណត់សមាសធាតុសំខាន់ដែលបង្ហាញពីភាពវៃឆ្លាត ទំនោរអារម្មណ៍ ភាពច្នៃប្រឌិត និងសក្តានុពល ទ្រព្យសម្បត្តិនាពេលអនាគត របស់កុមារនោះ។ សូម្បីតែភាពខុសគ្នាពីរម៉ោងក៏អាចផ្លាស់ប្តូរតុល្យភាពនៃធាតុទាំងប្រាំគឺឈើ ភ្លើង ដី លោហៈ និងទឹកដែលធ្វើឱ្យជោគវាសនាខុសគ្នាដេរ។ដោយសារតែបញ្ហានេះ គ្រួសារជាច្រើនសព្វថ្ងៃនេះពិគ្រោះជាមួយអ្នកជំនាញហោរាសាស្ត្រនៅពេលរៀបចំផែនការសម្រាលកូន។ គោលដៅរបស់ពួកគេគឺ ដើម្បីកូនមានជោគវាសនាល្អ មានភាពសុខដុម ស្ថិរភាព និងដំណើរជីវិតដ៏រលូនសម្រាប់កុមារ។ សម្រាប់ឪពុកម្តាយជាច្រើន ការជ្រើសរើសពេលវេលាកំណើតដ៏ល្អប្រសើរគឺជាទង្វើនៃសេចក្តីស្រឡាញ់ដែលមានឫសគល់នៅក្នុងប្រពៃណី និងប្រាជ្ញាវប្បធម៌។

បញ្ចេញមតិ