
ក្នុងទស្សនវិជ្ជាហោរាសាស្រ្ដចិន ការប្ដូរឆ្នាំមិនមែនគ្រាន់តែជាការផ្លាស់ប្តូរពេលវេលាទេ ប៉ុន្ដែវាជាការផ្លាស់ប្តូរថាមពលធំមួយ ដែលប៉ះពាល់ដល់របៀបគិត របៀបសម្រេចចិត្ត និងលំនាំជីវិតរបស់មនុស្សគ្រប់រូប។ ព្រោះថាមពលនេះផ្លាស់ប្តូររៀងរាល់ឆ្នាំ ការយល់ដឹងពីយីអ៊ុនប្រចាំឆ្នាំជាមុន ជារឿងសំខាន់សម្រាប់អ្នកដែលចង់រៀបចំជីវិត និងការសម្រេចចិត្តឱ្យបានប្រសើរ ព្រោះរឿងជាច្រើនកើតឡើងដោយចៃដន្យ និងខុសពីផែនការណ៍។ រាសីចក្រមចិនមិនមែនជាការទស្សន៍ទាយអនាគតទេ វាជាប្រព័ន្ធបុរាណដែលសិក្សាពីលំនាំថាមពល និងការប្រែប្រួលរបស់ធម្មជាតិ ដើម្បីជួយមនុស្សយល់ពី “ពេលណាដែលគួរធ្វើអ្វីមួយ” និង “ពេលណាដែលគួររង់ចាំសិន”។ នៅក្នុងពិភពអាជីវកម្ម ដែលពោរពេញដោយការប្រែប្រួល និងការប្រកួតប្រជែង ការយល់ពីពេលវេលាសមស្រប គឺជាអត្ថប្រយោជន៍យុទ្ធសាស្ត្រដ៏មានតម្លៃ។
យីអ៊ុនសម្រាប់ឆ្នាំនឹងមកដល់អាចបង្ហាញ៖
- ឱកាសដែលគួរចាប់យក — ដូចជា ការពង្រីកអាជីវកម្ម ការចាប់ផ្តើមគម្រោងថ្មី ឬការវិនិយោគ។
- បញ្ហាដែលត្រូវប្រយ័ត្ន — ដូចជា ការចំណាយធំៗ ការផ្លាស់ប្តូរទិសដៅ ឬការសម្រេចចិត្តដែលមានហានិភ័យ។
- ខែ និងរដូវដែលមានថាមពលល្អ — ជួយអ្នកដាក់ផែនការយុទ្ធសាស្ត្របានត្រឹមត្រូវ។
- ខែដែលត្រូវស្ងប់ស្ងាត់ — ដើម្បីជៀសវាងការខាតបង់ ឬការសម្រេចចិត្តប្រញាប់ប្រញាល់។
ចំពោះម្ចាស់អាជីវកម្ម ការយល់ពីរលកថាមពលទាំងនេះអាចជួយអ្នក៖
- រៀបចំផែនការប្រចាំឆ្នាំឱ្យបានច្បាស់
- កំណត់គោលដៅដែលសមស្របនឹងថាមពលឆ្នាំ
- ប្រើពេលវេលាដែលល្អបំផុតសម្រាប់ការលូតលាស់
- កាត់បន្ថយហានិភ័យដោយការយល់ពីខែដែលមិនគួរធ្វើសកម្មភាពធំៗ

