ហេតុអ្វីវេលាសម្រាលកូនមានសារសំខាន់?

ឪពុកម្ដាយណាមិនចងបានកូនមានជោគវាសនាល្អ។ ដើម្បីកូនចៅជំនានក្រោយ មានជោគវាសនាល្អ និងវង្សត្រកូនមានកេរ្ដិ៍ឈ្មោះ កិត្តិយស និងរុងរឿង ការរៀបចំអនាគតកូនចៅជំនាន់ក្រោយ ពិតសំខាន់ ដែលត្រូវគិតគូតាំងពីកូនមិនទាន់កើត រហូតដល់យ៉ាងហោចណាច់ពេលកូនពេញវ័យ។

ការមើលវេលាសម្រាលកូន គឺរឿងចាំបាច់ដែលត្រូវគិតគូរ ដើម្បីកូនចៅមានជោគវាសនាខ្ពង់ខ្ពស់លើកមុខមាត់ដល់គ្រួសារ ទន្ទឹមនឹងការអប់រំ តម្រងទិស ផ្ដល់ក្ដីស្រឡាញ មើលថែរ និងការផ្គតផ្គង។

តើវេលាសម្រាលកូន មានឥទ្ធិពលអ្វីខ្លះដល់ជោគវាសនារបស់ពួកគេ?

តាមហោរាសាស្រ្ដចិន វេលាសម្រាលកូន (ឆ្នាំ ខែ ថ្ងៃ និងម៉ោងកើត) ត្រូវបានគ្រូចិនសែយកមកវិភាគ ដើម្បីមើល ជោគវាសនា ព្រេងសំណាង អត្តចរិត និស្ស័យ និងបុគ្គលិកលក្ខណៈស្នូល ទេពកោសល្យ និងសក្តានុពល

ទំនោរសុខភាព ភាពចុះសម្រុងក្នុងសង្គម និងខ្សែរជីវិតរបស់មនុស្សម្នាក់ ជោគជ័យក្នុងអាជីព និងទ្រព្យសម្បត្តិ។

ការរើសវេលាល្អសម្រាលកូន ឬកូនកើតចំវេលាល្អ អាចឱ្យគេព្រេងវាសនាខ្ពង់ខ្ពស់ ដំណើរជីវិតជោគជ័យ និងសុភមង្គមក្នុងជីវិត និងគ្រួសារ។

បញ្ចេញមតិ