ហេតុអ្វីបានជាការដឹងពីយីអ៊ុននាឆ្នាំខាងមុខរបស់អ្នកសំខាន់?


នៅក្នុងហោរាសាស្រ្តចិន ការដឹងពីយីអ៊ុនសម្រាប់ឆ្នាំខាងមុខគឺមានសារៈសំខាន់ ព្រោះវាជួយបុគ្គលក្នុងដំណើរជីវិតដោយការយល់ដឹងពីដំណើជីវិតនៅឆ្នាំបន្ទាប់ ការត្រៀមខ្លួនចាប់យកឱ្យកាស ការប្រុងប្រយ័ត្ន និងបញ្ហាប្រឈមនានា។ ការមើលយីអ៊ុនផ្ទាល់ខ្លួនសម្រាប់ឆ្នាំដែលនឹងចូលមកដល់ គឺសំខាន់ព្រោះកត្តាដូចខាងក្រោម៖

  1. អាចដឹងអំពី ឱកាស ឬសំណាងដែលនឹងចូលមកក្នុងជីវិត និងបញ្ហាប្រឈម ឧទាហរណ៍ ឆ្នាំខ្លះអាចនាំមកនូវការរីកចំរើនយ៉ាងរលូន ខណៈពេលដែលឆ្នាំខ្លះទៀតអាចពាក់ព័ន្ធនឹងឧបសគ្គច្រើន។
  2. ការសម្រេចចិត្ត ពាក់ព័ន្ធនឹងជីវិត អាជីព និងអាជីវកម្ម៖ ការដឹងពីរយៈពេលអំណោយផលជួយក្នុងការរៀបចំផែនការការសម្រេចចិត្តសំខាន់ៗ ដូចជាការចាប់ផ្តើមអាជីវកម្ម ការផ្លាស់ប្តូរការងារ ឬការវិនិយោគជាដើម។
  3. ត្រៀមខ្លួនគ្រប់គ្រងហានិភ័យ និងការប្រុងប្រយ័ត្ន ឆ្លើយតបនឹងបញ្ហាប្រឈមដែលអាចកើតមាន ដូចជាហានិភ័យនៃការ បណ្តាក់ទុន ឬធ្វើពិធីការពារបញ្ហា ។
  4. ដឹងពីការវិវត្តន៍ផ្ទាល់ខ្លួន ដូចជាការឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងចំណុចខ្សោយ ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន
  5. រកវិធីកែសម្រួលបញ្ហា ឬកាត់ឆុង ដើម្បីថាមពលអវិជ្ជមានចូលក្នុងជីវិត។
  6. អត្ថប្រយោជន៍ផ្លូវចិត្ត និងអារម្មណ៍ ព្រោះដឹងពីអ្វីដែលត្រូវរំពឹងកាត់បន្ថយភាពមិនច្បាស់លាស់ និងការថប់បារម្ភ ជំរុញឱ្យមានផ្នត់គំនិតសកម្មវិជ្ជមាន។

បញ្ចេញមតិ