
តាមហោរាសាស្ត្រចិន ប្រសិនបើឆ្នាំរបស់ បុគ្គលណាឆុងឆ្នាំ (ទេពតាឆ្នាំ) នោះនឹងនាំសំណាងអាក្រក់ ឬប្រឈមនឹងបញ្ហា។
ឆ្នាំ 2025 គឺជាឆ្នាំពស់ (ឆ្នាំម្សាញ់) ធាតុឈើ ។ ឆ្នាំ 2025 អ្នកដែលកើតឆ្នាំពស់ (ម្សាញ់) ខ្លា (ខាល) ស្វា (វក) និងជ្រូក (កុរ) ឆុងក្នុងឆ្នាំម្សាញ់ (២០២៥) នេះ។
ដូចពាក្យថា “ពេលយីអ៊ុនដាក អារៈធ្វើ ឬ ពេលអ្នកឆុងឆ្នាំ នោះនឹងមិនមានសេចក្តីត្រេកអរអ្វីក្រៅពីសំណាងអាក្រក់ឡើយ” ។ អ្នកដែលប្រឈមនឹងការឆុងឆ្នាំ ឆ្នាំនេះ ២០២៥ ត្រូវតែរៀបចំខ្លួនដើម្បីដោះស្រាយតាមរយៈការកាត់ឆុង ដើម្បីកុំឱ្យមានការរំខានដោយថាមពលអវិជ្ជមាននៃការឆុងឆ្នាំ និងទទួលបានសុវត្ថិភាព។

តើនរណានឹងឆុងក្នុង ឆ្នាំ២០២៥?

ឆ្នាំពស់ (ម្សាញ់)- ឆុងឆ្នាំដូចគ្នា (值太岁)
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ជាន់ឆ្នាំនឹងឆ្នាំនេះ ឆ្នាំម្សាញ់ ២០២៥ ។ រាសី (យីអ៊ុន ពួកគេក្នុងឆ្នាំនេះជាទូទៅមិនសូវល្អទេ ហើយអ្វីៗនឹងមិនដំណើរការទៅដោយរលូនឡើយ។ វានឹងមានការលំបាក និងការធ្លាក់ចុះជាច្រើនក្នុងអាជីព ហើយអាចប្រឈមនឹងជម្លោះ ក្នុងគ្រួសារ ។ សុខភាពក៏នឹងធ្លាក់ចុះយ៉ាងខ្លាំង ហើយគ្រោះថ្នាក់ ហានីភ័យផ្សេងៗ ទំនងជានឹងកើតឡើងផងដែរ។ អ្នកឆ្នាំពស់មានចិត្តចង់ជោគជ័យខ្លាំងណាស់ ប៉ុន្តែពួកគេតែងតែបញ្ចប់ដោយការបរាជ័យ ដែលធ្វើឱ្យពួកគេមានអារម្មណ៍បាក់ទឹកចិត្តជាពិសេស….។
អ្នកកើតឆ្នាំខ្លា (ខាល) – ឆុងប្រឈមហានីភ័យ (害太岁)
អ្នកដែលកើតក្នុងឆ្នាំខ្លា ប្រឈមនឹងការឆុងនៃគ្រោះមហន្តរាយ ក្នុងឆ្នាំម្សាញ់ 2025 នេះ។ ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំខ្លា ដែលរងផលប៉ះពាល់ដោយ ការឆុង ច្រើនតែមានទំនាក់ទំនង តានតឹង រវាងបុគ្គល ងាយនឹងទទួលរងនូវអំពើអាក្រក់ ហើយធ្លាក់ចូលទៅក្នុងភាពតានតឹងក្នុងឆ្នាំ 2025។ បញ្ហាសុខភាពនឹងលេចចេញមក កាន់តែច្បាស់ក្នុងឆ្នាំ 2025។ ក្នុងន័យគ្រួសារ ទំនាក់ទំនងរវាងស្វាមី និងភរិយានឹងមានភាពមិនចុះសម្រុងគ្នា ….។

អ្នកឆ្នាំជ្រូក (ឆ្នាំកុរ) -ឆុងឆ្នាំ (ឆ្នាម្សាញ់ ២០២៥) (冲太岁)
អ្នកដែលកើតក្នុងឆ្នាំជ្រូក ទទួលរងនូវជម្លោះដ៏ធ្ងន់ធ្ងរបំផុតជាមួយ ទេពតាឆ្នាំ ឆ្នាំម្សាញ់ 2025។ ក្នុងកាលៈទេសៈធម្មតា នៅពេលដែលមានការឆុងនឹងទេពតាឆ្នាំ នឹងមានការផ្លាស់ប្តូរធំដោយជៀសមិនរួច ដែលនាំឱ្យមានការផ្លាស់ប្ដូរ និងប៉ះពាល់ជាអវិជ្ជមាន យ៉ាងធ្ងន់ធ្ងរចំពោះ សំណាង ជាពិសេសទ្រព្យសម្បត្តិ សុខភាព និងស្នេហា ។ អារម្មណ៍របស់ពួកគេនឹងធ្លាក់ចុះជាពិសេស ហើយពួកគេនឹងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរនៃការបាត់បង់ ឬខាតបង់លុយកាក់ ឬទ្រព្យសម្បត្តិ …។

អ្នកឆ្នាំស្វា (វក) -ឆុង (រងទារុណកម្ម (刑太岁) និងការបំផ្លិចបំផ្លាញ (破太岁)ពីទេពតាឆ្នាំ)
អ្នកដែលកើតក្នុងឆ្នាំវក នឹងមានការឆុងទ្វេរដងជាមួយទេពតាឆ្នាំ (ទទួលទារុណកម្ម និងការបំផ្លិចបំផ្លាញពីទេពតាឆ្នាំ) ក្នុងឆ្នាំម្សាញ់ ក្នុងឆ្នាំ 2025។ ក្នុងឆ្នាំទាំង១២ ឆ្នាំពស់ និងឆ្នាំស្វា ស្ថិតក្នុងក្រុមដាក់ទោស(មានគំនុះនឹងគ្នា)ដូចគ្នា។ ដូច្នេះហើយពេលស្វាចូលឆ្នាំម្សាញ់ នឹងប្រឈមនឹងបញ្ហា លុយកាក់ វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ (ប្រាក់ចំណូល មិនគ្រប់គ្រាន់សម្រាប់ចំណាយនានា)។
