
ការមើលពីហុងស៊ុយផ្ទាល់ខ្លួនពិតជាមានសារសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ ជាក់ស្ដែងការមើលពីហុងស៊ុយផ្ទាល់ខ្លួននេះអាចឱ្យយើងដឹងពី ៖
- ធាតុ : មនុស្សម្នាក់ៗមានធាតុខុសៗគ្នា ធាតុសំដៅលើ ធាតុទឹក ភ្លើង ឈើ មាស និងដី យោងទៅតាម ដែលអាចឱ្យលោកអ្នកដឹងថាវត្ថុណាដែលសាកសម ឬមិនគប្បីសម្រាប់លោកអ្នកប្រើប្រាស់ក្នុងការតុបតែង ដាក់តាំងនៅក្នុងផ្ទះដើម្បីធ្វើឱ្យហុងស៊ុយប្រសើរឡើង។
- ទិស : ដឹងថាទិសណាដែលល្អបំផុតសម្រាប់លោកអ្នកក្នុងការបើកអាជីវកម្ម ដែលអាចឱ្យលោកអ្នករីកចម្រើនទៅមុខបាន។
- ពណ៌សំណាង : ដឹងពីពណ៌ដែលល្អក្នុងការប្រើប្រាស់ទៅគោលបំណងផ្សេងៗ ក្នុងជីវិតប្រចាំថ្ងៃដូចជា ការប្រើសំលៀកបំពាក់ ស្បែកជើង នាឡិកា ការលាបថ្នាំពណ៌ផ្ទះដើម្បីលើករាសីជាដើម។
- លេខសំណាង : លេខដែលល្អសម្រាប់ខ្លួនលោកអ្នក អាចឱ្យលោកអ្នករើសលេខទូរស័ព្ទ ឬផ្លាកលេខយានយន្ដ លេខផ្ទះដែលត្រូវនឹងខ្លួនអ្នកផ្ទាល់
- អត្តចរិត : ដឹងពីអត្តចរិតផ្ទាល់ខ្លួនរបស់លោកអ្នក ដឹងពីភាពខ្លាំងភាពខ្សោយផ្ទាល់ខ្លួន ដែល អាចឱ្យលោកអ្នកកែតម្រូវបានត្រង់កន្លែងមិនសមរម្យនានា។
- គូរស្រករ : ដឹងពីគូរស្រករឆ្នាំណាដែលសមនឹងអ្នក ពេលចាប់ដៃគ្នាទៅអាចនឹងរីកចម្រើននិងមានសុភមង្គល រស់នៅចុះសម្រុងនឹងគ្នា។
- ថ្ងៃល្អ : ដឹងពីថ្ងៃណាដែលល្អសម្រាប់លោកអ្នក អាចជ្រើសរើសថ្ងៃត្រឹមត្រូវ ក្នុងការធ្វើអ្វីមួយក្នុងការបើកអាជីវកម្ម សាងសង់ផ្ទះ និងចុះកុងត្រាផ្សេងៗ ។ល។
- មុខរបរ : ដឹងពីមុខរបរដែលអាចធ្វើឱ្យអ្នកមានបាន រីកចម្រើនទៅមុខបាន
- អាជីវកម្ម : ដឹងពីអាជីវកម្មណាដែលសាកសមសម្រាប់លោកអ្នកបោះដើមទុនរកស៊ី។
- ទិសហេងសម្រាប់អាជីវកម្ម: អ្នកអាចដឹងពី ទិសដែលហេងសម្រាប់បើកអាជីវកម្ម ដើម្បីអោយកាន់តែរីកចំរើន។
- ដៃគូរសហការ : ដឹងថាតើដៃគូរសហការរកស៊ី ឆ្នាំណាដែលត្រូវនឹងអ្នកក្ន្ងងការចាប់ដៃគ្នាអភិវឌ្ឍអាជីវកម្មអោយរីកចំរើន។
- ដំបូន្មានអាជីវកម្ម : ទទួលបានដំបូន្មានពីលោកគ្រូចិនសែ ក្នុងការធ្វើឱ្យអាជីវកម្មរីចម្រើនទៅមុខបាន។
