
ការទស្សន៍ទាយតាមក្បួនចិនសែ ត្រូវគេចងក្រងឡើងពីរាជវង្សមួយទៅមួយ និងមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ការទស្សទាយ៍ ដោយមើលថ្ងៃខែឆ្នាំកំណើត ម៉ោងកើត គឺមាភាបពេញនិយម និងមានភាពជឿជាក់ខ្ពស់។ ការមើលថ្ងៃខែឆ្នាំកំណើត និងម៉ោងកើត អាចដឹងពីចំណុចសំខាន់ៗចំនួន ៥ ដូចជា៖
- ដឹងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ ដូចជាចំណុចខ្លាំង ចំណុចខ្សោយ និងលក្ខណៈសំខាន់ៗ។
- ដឹងពីជោគវាសនា ភ័ព្វសំណាង ខ្សែជីវិត និងព្រឹត្តិការណ៍សំខាន់ក្នុងជីវិត។
- ដឹងអំពីអាជីពដែលស័កសម និងទ្រព្យសម្បត្តិ ។
- ដឺងពីភាពចុះសម្រុងជាមួយនឹងមនុស្សប្រភេទណាខ្លះ រួមទាំងទំនាក់ទំនងផ្ទាល់ខ្លួន និងទំនាក់ទំនងវិជ្ជាជីវៈ។
- ការយល់ដឹងអំពីសុខភាព និងបញ្ហាសុខភាពដែលងាយនឹងប្រឈម ជាដើម។
