
រៀបចំហុងសុយផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ជួយបុគ្គលម្នាក់ៗ ទាញយកប្រយោជន៍ថាមពលផ្ទាល់ខ្លួន និងជោគជ័យគោលដៅជីវិត។ វាជាមធ្យោបាយជាក់ស្តែង ក្នុងការបង្កើនគុណភាពជីវិត ជំរុញអារម្មណ៍នៃការគ្រប់គ្រង និងការពង្រឹងអំណាច។ ដឹងពីហុងស៊ុយផ្ទាល់ខ្លួន មានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ព្រោះអាចសម្របនឹងបរិយាកាស និងរបៀបរស់នៅ ដែលអាចទាញផលចំណេញពី ថាមពលធម្មជាតិ ដើម្បីលើកកម្ពស់ភាពសុខដុម តុល្យភាព និងសុខុមាលភាពទូទៅ។ នៅក្នុងទស្សនវិជ្ជាចិនបុរាណ ហុងស៊ុយសង្កត់ធ្ងន់ទៅលើលំហូរនៃថាមពល និងឥទ្ធិពលទៅលើសុខភាព ទំនាក់ទំនង និងភាពជោគជ័យរបស់បុគ្គលម្នាក់ៗ។ មនុស្សម្នាក់ៗមានហុងស៊ុយផ្សេងៗគ្នា ដែលអាស្រ័យលើ ម៉ោងកើតថ្ងៃខែឆ្នាំកំណើត ដែលអាចកំណត់នូវធាតុ ទិសហេង ពណ៌សំណាង លេខសំណាង អត្តចរិក គ្រស្រករដែលស័ក្កសម ថ្ងៃល្អ មុខរបរ ឬអាជីពដែលស័ក្កសម និងកត្តាផេ្សងៗ។ ខាងក្រោមនេះជាមូលហេតុដែលវាសំខាន់៖
១. បង្កើនលំហូរថាមពល (Balanced Chi -ថាមពល): ដឹងពីហុងសុយផ្ទាល់ខ្លួន អាចធ្វើឱ្យ ថាមពល (chi) ហូរយ៉ាងរលូនតាមរយៈកន្លែងរស់នៅ និងកន្លែងធ្វើការរបស់បុគ្គល និងការពារការជាប់គាំង ឬថាមពលហួសប្រមាណ ដែលអាចនាំឱ្យមានភាពតានតឹង ឬសំណាងអាក្រក់។ បរិយាកាសដែលមានតុល្យភាពគាំទ្រដល់ភាពច្បាស់លាស់ផ្លូវចិត្ត សុខភាពរាងកាយ និងស្ថេរភាពអារម្មណ៍។
២. អាជីព និងទ្រព្យសម្បត្តិ៖ ការកែតម្រូវ ហុងសស៊ុយឱ្យត្រូវនឹងអ្នក ដូចជាការដាក់តុធ្វើការឱ្យជ្រុងទ្រព្យសម្បត្តិ ឬទីតាំង អាចជួយទាក់ទាញឱកាស និងវិបុលភាពហិរញ្ញវត្ថុ។ រៀបចំតុធ្វើការឱ្យត្រូវទិស និងទីតាំង បង្កើនការផ្តោតអារម្មណ៍ និងផលិតភាព។
៣. សុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងអារម្មណ៍៖ហុងស៊ុយ ផ្ទាល់ខ្លួនពិចារណាលើកត្តាដូចជា ទីតាំងបន្ទប់គេង គុណភាពខ្យល់ និងពន្លឺ ដែលទាំងអស់នេះជះឥទ្ធិពលដោយផ្ទាល់ទៅលើការគេង កម្រិតថាមពល និងសុខភាពទូទៅ។ បរិយាកាសដែលមានភាពសុខដុមរមនា និងគ្មានភាពច្របូកច្របល់ កាត់បន្ថយការថប់បារម្ភ និងជំរុញអារម្មណ៍ស្ងប់ស្ងាត់ និងការផ្តោតអារម្មណ៍។ ការដាក់ទីតាំងគ្រែសម្រាប់លំហូរ chi ល្អបំផុតអាចធ្វើអោយប្រសើរឡើងនូវគុណភាពនៃការគេង និងធ្វើឱ្យមានថាមពលឡើងវិញ។
៤- កាត់បន្ថយសំណាងអាក្រក់៖ ការកែតម្រូវ (Sha Chi” ថាមពលអវិជ្ជមាន) នៅក្នុងបរិយាកាសអាចជួយជៀសវាងបញ្ហា និង កាត់បន្ថយសំណាងអាក្រក់។






